GuidePedia

0


កុំព្យូទ័ររបស់អ្នកដើរយឺតមែនទេ? សាកល្បងវិធីប៉ុន្មានជំហានទៅមើលក្រែងអាចធ្វើអោយកុំព្យូទ័ររបស់លោកអ្នកដំណើរការលឿនជាងមុន!!!
ជាធម្មតាអ្នកដែលមានកុំព្យូទ័រប្រើប្រាស់យូរខែឆ្នាំតែងតែរជួបប្រទះបញ្ហាល្បឿនរបស់កុំព្យូទ័រធ្លាក់ចុះហើយ ដំណើរការកម្មវិធីមួយចំនួនលើWindows ធ្លាក់ចុះ។ តែពេលនេះសូមមកសាកល្បងនូវវិធីសាស្ត្រខ្លីៗខាងក្រោមដែលអាចជួយអោយកុំព្យូទ័រ ដំណើរការបានស្រួលជាងមុនដោយគ្រាន់តែធ្វើតាមវិធីណែនាំខាងក្រោមនេះ ៖


របៀបទី១ៈ​ Back up ឯកសារក្នុងកុំព្យូទ័ររបស់លោកអ្នក៖ យើងទាំងអស់គ្នាភាគច្រើនតែមានអារម្មណ៌ថាឯកសារអ្វីៗគ្រប់យ៉ាងដែលដែលសំខាន់ ស្តុកទុកក្នុងកុំព្យូទ័ររបស់យើងគឺជាអាយុ
ជីវិតរបស់យើង ដែលមានដូចជាអនុស្សាវរីយ័នឹងការចងចាំនៅក្នុងFileរូបភាព,បទចម្រៀងផ្សេងៗ,កិច្ចការសាលា,នឹង​ឯកសារផ្សេងៗជាច្រើនទៀតដែលទាក់ទងជាមួយនឹងការងាររបស់លោកអ្នកជាដើម។ មុនពេលដែលអ្នកធ្វើការផ្លាស់ប្ដូរអ្វីមួយនៅលើPC របស់លោកអ្នក ការBack up ឯកសារសំខាន់ៗនៅលើកុំព្យូទ័ររបស់លោកអ្នកគឺជាវិធីមួយដែលល្អបំផុត។
- រកទិញExternal Drive (ដែលធំជាង Hard Drive របស់លោកអ្នកកាន់តែល្អ) ដែលលោកអ្នកត្រូវ Back UP ឯកសាររបស់លោកអ្នកចូលទៅ
-ប្រសិនបើអ្នកព្រួយបារម្មណ៍ខ្លាចថាបាត់ External Drive របស់អ្នកនៅលើ អ៊ិនធើណេតបាន។អ្នកអាចប្រើប្រាស់លើ គេហទំព័រណាដែលមានសុវត្តិភាពខ្ពស់ដែលអាចអោយអ្នកមានទំនុកចិត្តដូចជា (Carbonite or SOS Online Backup)
- ​អ្នកក៏អាច Back up ឯកសារសំខាន់របស់អ្នកនៅលើ CD, DVDs ហើយរក្សាវានៅកន្លែងសុវត្តិភាពកុំអោយឆ្កូតក៏បានដែរ




របៀបទី២  Restart កុំព្យូទ័ររបស់អ្នក៖  នៅពេលដែលអ្នកប្រើកុំព្យូទ័របស់អ្នកជាច្រើនម៉ោងហើយនោះ វិធីនេះវាអាចបន្ថែមល្បឿនអោយកុំព្យូទ័រអ្នកក្នុងរយៈពេលបណ្ដោះអាសន្នដោយសំអាតMemoryកុំព្យូទ័ររបស់អ្នក ដោយបិទកុំព្យូទ័ររបស់អ្នកទុកចោលក្នុងពេល ប៉ុន្មាននាទីរួចបើកដំណើរការងាររបស់លោកអ្នកវិញ។

*ប៉ុន្តែត្រូវចាំថាមុនពេលដែលបិទកុំព្យូទ័ររបស់អ្នក ត្រូវច្បាស់ថាអ្នកបានរក្សាទុក(Save)កិច្ចការរបស់អ្នកជាមុនសិន។


សម្រាប់កុំព្យូទ័រដែលមានប្រព័ន្ធប្រតិបត្តិការ Windows អាចធ្វើតាមវិធីដូចខាងក្រោម​នេះ៖
របៀបទី១៖ ពិនិត្យមើលទំហំអង្គចងចាំរបស់កុំព្យូទ័រអ្នកជាមុនសិន 
ដោយចូលទៅ My Computer, right-click Local Drive, then click Properties. នោះអ្នកនឹងបានឃើញផ្ទាំងមួយដែលជាក្រាបផ្លិតបង្ហាញពីទំហំដែលបានប្រើប្រាស់នឹងទំហំនៅទំនេររបស់ Partition នៃ Hard Disk របស់លោកអ្នក។ ប្រសិនបើអ្នកឃើញថាទំហំនៃការប្រើប្រាស់ជិតពេញទៅហើយនោះ អ្នកគួរតែលុបឯកសារដែលមិនសំខាន់ចោលខ្លះ។ តែបើទំហំទំនេរច្រើនហើយកុំព្យូទ័រនៅតែយឺតនោះប្រាកដជាប្រព័ន្ធប្រតិបត្តិការរបស់លោកអ្នកមានបញ្ហាហើយ។
-ក្បួនមួយ បើអ្នកចង់អោយកុំព្យូទ័ររបស់លោកអ្នកដំណើរការបានរលូនល្អ អ្នកគួរតែទុក ទំហំទំនេរចោលយ៉ាងតិច ១៥% នៃទំហំ Hard Disks របស់កុំព្យូទ័រអ្នក។
-ប្រសិនបើអ្នកត្រូវការទំហំបន្ថែម អ្នកអាចតម្លើង Hard Drive ថ្មីមួយដែលមានឈ្មោះថា Solid State Drive(SSD) ដែលដំណើរការរបស់វាលឿនជាងHard Disks ធម្មតា តែបើអ្នកគ្មានលទ្ធភាពទេ អ្នកអាចប្រើHard Disks ធម្មតាក៏បានដែរ។

របៀបទី២ Uninstall Programs ដែលអ្នកមិនត្រូវការប្រើប្រាស់។ ចូលទៅកាន់ Control Panel>Add or Remove Programs(រឺក៏Uninstall a Program អាស្រយតាមWindows) ហើយអ្នកគួរតែលុបកម្មវិធីដែលមិនត្រូវការប្រើប្រាស់ចេញខ្លះ
*អូហ! ម្យ៉ាងកុំភ្លេច Empty Recycle Bin ផង​ ដោយគ្រាន់ចុចMouse ខាងស្ដាំលើរូបធុងសម្រាមនៅលើអេក្រង់របស់កុំព្យូទ័ររបស់អ្នកហើយយកពាក្យថា  Empty Recycle Bin ។ ​

របៀបទី៣ Disable Apps ដែលមិនសំខាន់ នៅពេលWindows Start up
កម្មវិធីខ្លះវានឹងចាប់ផ្ដើមដំណើរការភ្លាមដោយស្វ័យប្រវត្តិនៅពេលដែលកុំព្យូទ័ររបស់អ្នកចាប់ផ្ដើមដំណើរការ។ ដោយចុច Start Button+R >Type: msconfig> Start up ហើយ Disable កម្មវិធីដែលមិនសំខាន់។

របៀបទី៤ ផ្លាស់ប្ដូរ Power Plan របស់កុំព្យូទ័រអ្នកទៅជា High Performance (សម្រាប់Laptop)
ដោយចូលទៅ Control Panel> Power Option អ្នកនឹងឃើញឃ្លាដូចជា Balanced, Power Saver, High Performance 
រួចជ្រើសយកឃ្លា​​​ High Performance 
*វាអាចជួយអោយកុំព្យូទ័រដំណើរការលឿន ក៏ប៉ុន្តែវាឆាប់អស់ថ្មបន្តិចហើយ 😁

របៀបទី៥ តម្លើងកម្មវិធីកម្ចាត់មេរោគមួយទៅ 
កុំព្យូទ័ររបស់អ្នកអាចនឹងដំណើរការយឺតប្រសិនបើគ្មានកម្មវិធីកម្ចាត់មេរោគ ហើយវានឹងឆាប់ខូច Windows ទៀតផង។ យល់ល្អគួរតែប្រើកម្មវិធីកម្ចាត់មេរោគដែលសាកសមនឹងកុំព្យូទ័ររបស់អ្នកបំផុត។ ខាងក្រោមនេះគឺជាឈ្មោះកម្មវិធីកម្ចាត់មេរោគល្បីៗ៖ 
-McAfee AntiVirus Plus (2017)
-Webroot SecureAnywhere AntiVirus
-Bitdefender Antivirus Plus 2017
-Symantec Norton AntiVirus Basic
-Kaspersky Anti-Virus (2017)
-Avast Pro Antivirus 2016
-Emsisoft Anti-Malware 11.0
-ESET NOD32 Antivirus 10
-F-Secure Anti-Virus (2017)
-Trend Micro Antivirus+ Security (2017)


របៀបទី៦ Run Disk Cleanup ៖ Disk Cleanup មាននាទីច្រើនដូចជា លប់File ចាស់ៗ មិនបានការរបស់System ចោល តែវាអាចនឹងបាត់ Save របស់Game ។
Steps: Open My Computer(Or This PCសម្រាប់Windows ផ្សេងៗ)>Right Click on Drive Partition>Properties>Click Disc Clean up ដែលនៅក្នុង General Tab។

របៀបទី ៧ Run Disk Defragment: ចូលទៅ My Computer>right-click Hard Drive>Properties>Tools>Optimize

បើអ្នកពិបាកសម្រេចចិត្តថាបិទ Effect មួយណាអ្នកអាចជ្រើសយក Let windows choose what's best for my computer

របៀបទី ៩ បិទ Gadget ដែលមិនប្រើ (សម្រាប់Windows7) 
របៀបទី ១០ លប់ File បណ្ដោះអាសន្នមិនបានការចោល៖ File ទាំងនោះតែតែកើតចេញមករាល់ពេលដែលកុំព្យូទ័ររបស់អ្នកចាប់ផ្ដើមបើកដំណើរការ

ដើម្បីលប់វា Start Button+R>Type: %tmp%>Run រួចលប់វាដោយចុច Shift+Delete ហើយ Skip ចោលបើFile ខ្លះលប់មិនបាន

របៀបទី១១ ប្រសិនបើកុំព្យូទ័រអ្នកអនុវត្តវិធីខាងលើរួចហើយនៅតែមិនមានប្រសិទ្ធភាពទេ យកល្អគួរតែទិញថ្មីមួយទៅណា។ 

Post a Comment

 
Top